17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • 4ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !  4បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long4Email: info@thekhmerposts.com or jamiemeach09@gmail.com,4 Web site: www.thekhmerposts.com

​នាយកដ្ឋាន​អន្តោប្រវេសន៍​សម្រេច​មិន​បន្ត​សុពលភាព​នៃ​ពន្យារ​ទិដ្ឋាការ​ជូន​លោក អា​ឡិច​​ ​នាយកដ្ឋាន​អន្តោប្រវេសន៍​សម្រេច​មិន​បន្ត​សុពលភាព​នៃ​ពន្យារ​ទិដ្ឋាការ​ជូន​លោក អា​ឡិច​​

Public Date: February 22, 2015

ដោយ៖​ ឡាយ សា​មាន

អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រ​សួ​មហាផ្ទៃ សម្រេច​មិន​បន្ត​សុពលភាព​នៃ​ទិដ្ឋាការ​ពន្យារ​ការ​ស្នាក់នៅ​កម្ពុជា​ជូន​សកម្មជន​ការពារ​ព្រៃឈើ​ជនបរទេស​លោក អា​ឡិច ឡើយបន្ទាប់​ពី​ទិដ្ឋាការ​របស់​លោក​ត្រូវ​ផុតកំណត់​ត្រឹម​ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ២០១៥​នេះ​ ។​

​លិខិត​របស់​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ ឲ្យដឹងថា  សុពលភាព​នៃ​ទិដ្ឋាការ​ពន្យា​ការ​ស្នាក់នៅ​កម្ពុជា​របស់​លោក អា​ឡិច (Alejandro Gonzalez Davidson) ដែល​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី ១២ សីហា ឆ្នាំ២០១៤ ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០១៥ ហើយ​សមត្ថកិច្ច​កម្ពុជា​មិន​បាន​ពន្យារ​ការ​ស្នាក់នៅ​របស់​លោក​អា​ឡិច​បន្ត​ទៀត​ឡើយ ​។ 

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ​នេះ ​។ តែ​កន្លងទៅ​លោក​ធ្លាប់​ថ្លែងថា បើ​លោក​អា​ឡិច​បន្ត​រស់នៅ​កម្ពុជា​ដោយ​ទិដ្ឋាការ​អស់​សុពលភាព​នោះចាត់ទុកថា រស់នៅ​ដោយ​ខុសច្បាប់ហើយ​ក្រសួង​នឹង​មាន​វិធានកា​រលើ​ជនបរទេស​រូបនេះ​ ។​

​ស្ថាបនិក​ចលា​នា​មាតា​ធម្មជាតិ​លោក អា​ឡិច មានប្រសាសន៍ថា លោក​បាន​ទទួល​លិខិត​ជូនដំណឹង​របស់​អគ្គនាយក​អន្តោប្រវេសន៍​ហើយ​ ។ តែ​លោក​នៅតែ​អះអាងថា លោក​មិន​ចាកចេញ​ពី​កម្ពុជា​ឡើយដោយ​រង់ចាំលិខិត​ឆ្លើយ​ពី​ព្រះមហាក្សត្រ និង​ប្រធានរដ្ឋសភា ឆ្លើយតប​នឹង​លិខិត​របស់លោក កឹម សុខា  ដែល​បាន​សុំ​អន្តរាគមន៍​ពី​បញ្ហា​នេះ ​។ មួយវិញទៀត​លោកអះអាងថា លោក​នឹង​ចេញ​កម្ពុជា​មួយ​រយៈ​ប្រសិនបើ​នាយកដ្ឋាន​អន្តោប្រវេសន៍បន្ត​ទិដ្ឋា​ឲ្យ​លោក​ជាមុនសិន​ ។ 

​លោកអា​ឡិច ជា​ជនជាតិ​អេ​ស្ប៉ាញ​ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​នេះ​ជាង​១០ឆ្នាំ​មកហើយ និង​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ច្បាស់លាស់ ព្រមទាំង​បាន​បង្កើត​សមាគម​ការពារ​ព្រៃឈើ​មួយ​ឈ្មោះថា មាតា​ធម្មជាតិ ដែល​មាន​សមាជិក​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​នៅ​តំបន់​អា​រ៉ែ​ង ។ តែ​លោកត្រូវបាននាយកដ្ឋាន​អន្តោប្រវេសន៍​បដិសេធ​ផ្តល់​ទិដ្ឋាឲ្យរ​ស់​នៅ​កម្ពុជា​បន្ត​ទៀតដោយ​អះអាង​ថា ជន​បរទេស​មួយ​នេះរារាំង​ដល់​ការភិវឌ្ឍ​ប្រទេសជាតិ​ ៕ 


Free counters!

All Rights Reserved.

Scroll