17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

តុលាការ​កំពូល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង​​ តុលាការ​កំពូល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង​​

Public Date: March 11, 2015

VOD៖​ ឡាយ សាមាន

​តុលាការ​កំពូល​បដិសេធ​ការសុំ​នៅក្រៅ​ឃុំ​របស់​លោក មា​ជ សុវណ្ណារ៉ា និង​លោក អ៊ុក ពេជ្រ​សំណាង ខណៈ​មេធាវី​ការពារ​ក្ដី និង​អ្នកឃ្លាំមើល​ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌ និង​នយោបាយ ។​

​ចៅក្រម​នៃ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​អាន​សាលដីកាបដិសេធ​មិនឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​នៅ​ក្រៅ​ឃុំ ដោយ​ពុំ​បាន​អាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្រេចចិត្ត​នេះ​ទេ តែ​អះអាងថា នៅក្នុង​ដីកា​នោះ​មាន​ប្រាប់​ពី​មូលហេតុ ។​

​មេធាវី​ការពារ​រឿង​ក្តី​គឺ​លោក ជូ​ង ជូ​ងី បាន​ហៅ​ការសម្រេច​បន្ត​ឃុំខ្លួន​កូនក្តី​របស់​លោក​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​មិន​មាន​ភស្តុតាង​ដាក់បន្ទុក​ច្បាស់លាស់​នោះ​ទេ ។​

អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក ណៃ វ៉ង់​ដា ដែល​បាន​តាមដាន​ករណីនេះ​មានប្រសាសន៍ថា វា​ជា​រឿង​គួរឲ្យ​សោកស្ដាយ ដោយ​លោក​ចាត់ទុកថា​ការសម្រេចចិត្ត​នេះ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ។​

​លោក មា​ជ សុវណ្ណារ៉ា ថ្លែងថា មាន​តែ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ​ដែល​អាច​អន្តរាគមន៍​ជួយ​ឲ្យ​លោ​កនៅ​ក្រៅ​ឃុំ​បាន ។​

​គួរ​រំ​ឮ​កថា ក្រោយ​ព្រឹត្តិការណ៍​ហិង្សា​ក្បែរ​ស្ពាន​នាគ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ តុលាការ និង​អាជ្ញាធរ​បាន​ចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​តំណាងរាស្ត្រ និង​សកម្មជន​មួយចំនួន​ត្រូវបាន​ដោះលែង​វិញ​ក្រោយ​កិច្ចព្រមព្រៀង​នយោបាយ របស់​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​ធ្វើការ​ក្នុង​សភា ៕


Free counters!

All Rights Reserved.

Scroll