17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

សង្គម​ស៊ីវិល​​ចំនួន​៦០​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី សង្គម​ស៊ីវិល​​ចំនួន​៦០​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី

Public Date: March 10, 2015

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ទាក់ទង​ទៅ​នឹង​ការ​បោះឆ្នោត ប្រជុំ​បដិសេធ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី នៅ​រសៀល

​ថ្ងៃ​ទី៩ មីនា ២០១៥។

RFA: ទីន ហ្សា ការីយ៉ា

តំណាង​អង្គការ​សង្គម​ស៊ីវិល ចំនួន​៦០​ស្ថាប័ន មិន​គាំទ្រ​ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​ពីរ គឺ សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​រៀបចំ ការបោះឆ្នោត និង​សេចក្ដីព្រាង​សេចក្ដី ស្នើ​ច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ក្រុម​ការងារ​គណបក្ស​ទាំងពីរ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៩​មីនា នេះ​ទេ។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ រួមមាន សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ហៅថា អ៊ឺរ៉ា (ERA) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល បណ្ដាញ​ស្ត្រី​និង​យេនឌ័រ និង​អង្គការ​ជាច្រើន​ទៀត បាន​ធ្វើ​សន្និសីទកាសែត​រួមគ្នា ដែល​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​ក្រុម ការងារ​គណបក្ស​ទាំងពីរ​បាន​ធ្វើ​សន្និសីទកាសែត​ចប់​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ដដែល​នេះ។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ដែល​ធ្វើការ​តាមដាន ពី​សកម្មភាព​គណបក្ស​ទាំងពីរ​បាន​ធ្វើ​សេចក្ដីព្រាងច្បាប់​ទាំង​កន្លង​មក​នេះ បាន​លើក​ពី​ហេតុផល​ថា ពួកគាត់​មិន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ដោយ​សារ​តែ សិក្ខាសាលា​នេះ មិនបាន​ផ្ដល់​របៀបវារៈ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាមុន។ ម្យ៉ាងទៀត​ឯកសារ​សម្រាប់​ពិគ្រោះ​យោបល់ គណបក្ស​ទាំងពីរ​បញ្ជូន ឲ្យ​កៀក​ពេល​ពេក។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់ទុកថា សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី​តែ​ផលប្រយោជន៍​គណបក្ស​ទាំងពីរ​ប៉ុណ្ណោះ មិនមែន​ដើម្បី​សាធារណជន​ទូទៅ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ ក្រុមការងារ​គណបក្ស​ទាំងពីរ យក​សេចក្ដីព្រាងច្បាប់​នេះ ដាក់​ពិគ្រោះ​យោបល់​ជាមុន​សិន មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត និង​សុំ​ឲ្យ​ទទួលយក រាល់​អនុសាសន៍​ទាំងឡាយ​របស់​សង្គម​ស៊ីវិល និង​ត្រូវ​ដកចេញ​មាត្រា​៨៤ និយាយ​ពី​ការគាបសង្កត់​អង្គការ​សង្គម​ស៊ីវិល និង​ត្រូវ​ធានា​ឲ្យ​មាន​ការ​គោរព​រដ្ឋធម្មនុញ្ញ និង មាត្រា​១៥​ស្ដីពី​គណបក្ស​នយោបាយ ដែល​ចែង​ពី​ឯករាជ្យ​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ តុលាការ យោធា មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​និង​គណបក្ស​នយោបាយ។ល។

ទោះបីជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​សិក្ខាសាលា​សិក្សា​ស្វែងយល់​ពី​ច្បាប់​ទាំងពីរ​នេះ ក្រុមការងារ​គណបក្ស​ទាំងពីរ​អះអាង​ថា សេចក្ដីព្រាងច្បាប់​នេះ​ល្អ​ជាង​ច្បាប់​ចាស់​ដែល​ធានា​នូវ​ឯករាជ្យ របស់​ស្ថាប័ន​គ.ជ.ប និង​ជៀសវាង​ការ​ជាប់​គាំង​នៅ​ក្រោយ​ពេល​ការបោះឆ្នោត។

សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក កើត រិទ្ធិ មាន​ប្រសាសន៍ថា ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​ខិតខំ​ធ្វើ​ច្បាប់​ទាំងពីរ​នេះ ក្នុង​គោលដៅ​ធានា​ឲ្យ​ស្ថាប័ន គ.ជ.ប​ថ្មី​ក្លាយទៅជា​ស្ថាប័ន​ឯករាជ្យ​ពិតប្រាកដ។

នៅ​ក្នុង​សិក្ខាសាលា​នេះ មាន​អ្នកចូលរួម​ជិត​៥០០​នាក់ ក្នុង​នោះ​មាន​សមាជិក​រដ្ឋសភា តំណាង​រដ្ឋាភិបាល សិស្ស​និស្សិត អង្គទូត​មួយ​ចំនួន តំណាង​របស់​សហភាព​អឺរ៉ុប (EU) និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។

នៅ​ក្នុង​សិក្ខាសាលា​នេះ ទោះបីជា​មិនបាន​បើក​ឲ្យ​សួរ​ដោយ​សេរី​ក្ដី ក៏ប៉ុន្តែ​មាន​សំនួរ​ជាង​៩០​សំនួរ ក្នុង​នោះ សំនួរ​ឡើង​សួរ​ផ្ទាល់​ជាង​២០​សំនួរ និង ៧០​សំនួរ​ទៀត​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​។

ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំងពីរ​នឹង​លើក​យក​សំនួរ និង​មតិយោបល់ ឬ​អនុសាសន៍ របស់​អ្នកចូលរួម​ទៅ​ពិចារណា មុន​នឹង​ដាក់​ឲ្យ​សភា​អនុម័ត៕


Free counters!

All Rights Reserved.

Scroll