17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • 4ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !  4បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long4Email: info@thekhmerposts.com or jamiemeach09@gmail.com,4 Web site: www.thekhmerposts.com

អង្គការ​ជាង​២០អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​លូកដៃក្នុង​សំណុំរឿង​០០៣និង០០៤​ អង្គការ​ជាង​២០អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​លូកដៃក្នុង​សំណុំរឿង​០០៣និង០០៤​

Public Date: March 06, 2015

គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)ដែលជាសម្ព័ន្ធនៃសមាគមអង្គការមិនមែនរដ្ឋាភិបាលចំនួន២១ បាន​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​លូកដៃ​ទៅ​ក្នុង​​សំណុំ​​រឿង​០០៣ និង​០០៤ ខណៈ​ចៅក្រម​បាន​​ដាក់​ឲ្យ​ជនសង្ស័យ​២រូប ​នៅក្រោម​ការ​ត្រួត​ពិនិត្យ​​ដោយ​​កំបាំង​មុខ​។​

សេចក្តីប្រកាសព័ត៌មានរបស់CHRACដែលត្រូវបាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី៥ ខែមីនា ឲ្យ​ដឹង​ថា​គណៈ​​​​កម្មា​ធិការប្រព្រឹត្តិកម្ម គាំទ្រទាំងស្រុងចំពោះកិច្ចស៊ើបសួរដែលកំពុងបន្តនៃសំណុំរឿង០០៣ និង​​០០៤ និងស្វាគមន៍ចំពោះការវិវឌ្ឍថ្មី ដែលចៅក្រមកំពុង​ធ្វើ​ការ​ដើម្បី​បញ្ចប់កិ​ច្ចស៊ើ​ប​សួរ​។ សេច​​ក្តី​ប្រកាសបន្ត​ថាគណៈកម្មាធិការនៅតែបារម្ភ​ចំពោះការមិន​ឯកភាព​ដែល​បន្ត​រវាង​សហ​ចៅ​ក្រម​​ស៊ើបអង្កេតជាតិ និងសហចៅក្រមស៊ើបអង្កេត​អន្តរជាតិ លើដំណើរការស៊ើបសួរ និង​ការ​បដិ​សេធ​នៃ​ភាគីជាតិ ដើម្បីគាំទ្រដល់កិច្ចស៊ើបសួរ។

សេចក្តីប្រកាស​ឲ្យ​ដឹង​ទៀត​ថា​កិច្ចស៊ើបសួរនៃសំណុំរឿង០០៣ និង០០៤ បានជួបប្រទះការលំ​បាក​​តាំ​ងពី​លើក​ដំបូងនៃការចាប់ផ្តើម​សំណុំរឿងក្នុងខែកញ្ញា ឆ្នាំ២០០៩។ សេចក្តី​ប្រកាស​បញ្ជាក់​ថា​​«​ផ្ទុយ​ពីគោលកា​រណ៍​លទិ្ធ​ប្រជាធិបតេយ្យស្តីពីឯករាជ្យភាពតុលាការ និងការបែងចែក​អំណាច​ដាច់​​ពីគ្នា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានធ្វើសេចក្តី​ប្រកាសជា​សាធា​រ​ណៈ​​តាំងពីដំបូងថាសំណុំរឿងដែលក្រៅពីសំណុំរឿង០០២ គួរកុំ​ដំណើរ​ការ»។

គណៈកម្មាធិការបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាកុំឲ្យ​លូកដៃក្នុង​សំណុំរឿង០០៣ និង០០៤ ហើយ​អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា«ឲ្យបញ្ឈប់ការប៉ុនប៉ងណាមួយដែលមានឥទ្ធិពលលើលទ្ធ​ផលនៃកិច្ចស៊ើបសួរក្នុងសំណុំរឿង០០៣ និង០០៤»។

កាលពីថ្ងៃ​ទី ២៦​ខែ​កុម្ភៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​សាលាក្តី​ខ្មែរក្រហម ​ករណី​ពង្រីក​​វិសាលភាព​ក្នុង​ការកាត់ទោស ធ្វើឲ្យ​អតីតមន្ត្រី​ក្នុងសម័យ​ខ្មែរ​ក្រហម​មាន​ការភ័យខ្លាច ហើយ​​​អាច​រត់​ចូល​ព្រៃ​នាំឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ជា​ថ្មី​ទៀត​។​

គួររំឮកថា កាលពីពេលថ្មីៗនេះ សហចៅ​ក្រុម​ស៊ើបអង្កេត​អន្តរជាតិនៃ​សាលាក្តីខ្មែរក្រហមបាន​ដាក់​អ​តីតមេដឹកនាំខ្មែរក្រហម​២រូប​ គឺ​​ ​​លោក មាស មុត ​​ក្នុង​​សំណុំរឿង​០០៣ និងអ្នក​ស្រី អ៊ឹម ចែម ​ក្នុង​សំ​ណុំ​រឿង​០០៤ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ដោយ​កំបាំង​មុខ​។

​លោក មាស មុត ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​កំបាំង​មុខពី​​បទឧក្រិដ្ឋ ​ដូចជា​​មនុស្ស​ឃាត​ ដែល​ជា​ការ​រំលោភ​បំពាន​​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​។ ចំណែកអ្នកស្រី ​អ៊ឹម ចែម ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​កំបាំង​មុខដែរ​ ដោយ​សារ​អំពើ​មនុស្ស​​ឃាត​​ដែល​ជា​ការរំលោភ​បំពាន​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦ និង​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ដែល​ក្នុង​នោះ​មាន​ការ​ធ្វើ​មនុស្ស​ឃាត​ ការសម្លាប់​រង្គាល​ ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​មូល​ហេតុ​នយោបាយ និង​អំពើ​អ​មនុស្ស​ធម៌​ផ្សេងទៀត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង​។

ជនសង្ស័យ​ក្នុង​សំណុំរឿង០០៣ មាន​២​នាក់ គឺ​​លោក មាស មុត អាយុ​៧៦ឆ្នាំ​ ជា​មេបញ្ជាការ​កង​ទ័ពជើងទឹក និង​លោក ស៊ូ មេ​ត មេបញ្ជាការ​កងទ័ពអាកាស​។ ចំណែក​សំណុំរឿង​០០៤ មាន​​អតីត​​មេដឹកនាំ​៣នាក់ នៅ​ថ្នាក់​ភូមិភាគ គឺអ្នកស្រី អ៊ឹម ចែម អាយុ​៧២ឆ្នាំ តា​អាន និងតា ទិត​៕


Free counters!

All Rights Reserved.

Scroll