17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

ភរិយា​លោក​អូបាម៉ានឹង​មក​បំពេញទស្សនកិច្ច​នៅ​កម្ពុជា​ ភរិយា​លោក​អូបាម៉ានឹង​មក​បំពេញទស្សនកិច្ច​នៅ​កម្ពុជា​

Public Date: March 03, 2015

VOD៖​ ស៊ុន​ ណារិន​

ភរិយា​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ស្រីMichelle Obama នឹង​មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជានៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ដែល​ជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​កម្មវិធី Let Girls Learn Initiative«ឲ្យ​​ក្មេងស្រី​រៀន»។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ ឲ្យ​ដឹង​ថា​លោកស្រី Michelle Obama នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ និង​កម្ពុជា អំឡុង​ពេលធ្វើដំណើរ​ចាប់ពីថ្ងៃ​ទី​១៨​ដល់ថ្ងៃទី​២២​ខែមីនា ឆ្នាំ២០១៥។​ លោកស្រី​នឹងចំណាយពេលនៅ​ទីក្រុង​តូក្យ​ ប្រទេស​ជប៉ុន ចាប់ពីថ្ងៃទី​១៨ដល់ថ្ងៃ​ទី​១៩ខែមីនា។ បន្ទាប់មក​លោក​ស្រី​​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ចាប់ពីថ្ងៃទី​២១ដល់ទី​២២ខែមីនា។​

លោកស្រី​នឹង​ដាក់សម្ពោធកម្មវិធី«Let Girls Learn international girls education initiative»។ លោក​ស្រីនឹង​ត្រូវ​​អម​ដំណើរ​ដោយ​នាយក​Peace Corps លោកស្រីCarrie Hessler-Radelet។ កម្ពុជា​ជា​ប្រទេស​១ក្នុង​ចំណោម​១១ប្រទេសដំបូង ដែលត្រូវ​បាន​​បញ្ចូល​ទៅ​ក្នុង​កម្មវិធី«​Let Girls Learn Peace Corps initiative»នៅ​ក្នុង​ឆ្នាំ​ដំបូងនេះ​។

សេចក្តីប្រកាសបញ្ជាក់​ថា​នៅ​កម្ពុជា​លោក​ស្រី Michelle Obama ​ និង​លោកស្រី​Hessler-Radelet នឹងពិនិត្យ​មើល​ឲ្យ​ដិតដល់​ថា​តើ​ដំណោះស្រាយបែប​ណា​​សម្រាប់សហគមន៍នឹង​​ផ្លាស់ប្តូរជីវិតរបស់ក្មេងស្រី ដែលនេះ​​ជា​ធាតុសំខាន់​សម្រាប់​កម្មវិធី«Let Girls Learn Peace Corps»៕


Free counters!

All Rights Reserved.

Scroll