17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

​សង្គម​ស៊ីវិល​ថា​ចំណុច​មួយចំនួន​ក្នុង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី អាក្រក់​ជាង​មុន​​ ​សង្គម​ស៊ីវិល​ថា​ចំណុច​មួយចំនួន​ក្នុង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី អាក្រក់​ជាង​មុន​​

Public Date: March 02, 2015

VOD៖​ ណាត សុភាព

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​អង្គារ​នេះ​រិះគន់ថា សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី ដែល​ក្រុម​ការងារ​កំណែទម្រង់​នៃ​បក្ស​ទាំងពីរ​បាន​បញ្ចប់​ការពិភាក្សា​នោះ មាន​ចំណុច​មួយចំនួន​អាក្រក់​ជាង​មុន ។​

ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​នៃ​បក្ស​ទាំងពីរ បញ្ចប់​កិច្ចពិភាក្សា​កែសម្រួល​ចំណុច​សេសសល់​ចំនួន​១៥ និង​ត្រៀម​រៀបចំ​សិក្ខាសាលា​ជាមួយ​សង្គម​ស៊ីវិល​នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​យោបល់​កែសម្រួល​បន្ថែម​លើ​ច្បាប់​បោះឆ្នោត​ថ្មី​នេះ ។​

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់ថា សេចក្តីព្រាង​សេចក្តីស្នើច្បាប់​បោះឆ្នោត ដែល​ក្រុម​ការងារ​កំណែទម្រង់​នៃ​បក្ស​ទាំងពីរ​កែសម្រួល​ពី​ច្បាប់ គ​.​ជ​.​ប ចាស់​ដោយ​មិនឲ្យ​គណបក្សនយោបាយ​ផ្សេង និង​សង្គម​ស៊ីវិល​ចូលរួម​នោះ មាន​ចំណុច​មួយចំនួន​អាក្រក់​ជាង​មុន ។ លោក​ថា «​ចំពោះ​ទាក់ទិន នឹង​រឿង​ឃោសនាបោះឆ្នោត ឃើញ​អវិជ្ជមាន​ច្រើន វា​អាក្រក់​ជាង​មុន​ទាក់ទិន​នឹង​ពេលវេលា​ឃោសនា សកម្មភាព​ឃោសនា​ក៏​កំណត់​ដែរ ដូចជា​ការហែក្បួន ការកំណត់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល នៃ​អព្យាក្រឹត​ឥត​លម្អៀង ហើយ​ការ​បណ្តោ​យឲ្យកងខេមរភូមិន្ទ នគរបាល មន្ត្រី​តុលាការ​ទៅធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស​ស្របច្បាប់​វិញ នោះ​គឺជា​បញ្ហា​នៅក្នុង​រឿង​ឃោសនាបោះឆ្នោត​» ។​

យ៉ាងណា​ក៏​ដោយ​លោក គល់ បញ្ញា បញ្ជាក់ថា​នៅ​ថ្ងៃ​សិក្ខាសាលា​សប្តាហ៍​ក្រោយនេះ សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ហៅ​កាត់​ថា ERA ត្រៀម​ដាក់​អនុសាសន៍​ទាក់ទង​នឹង​ការចុះឈ្មោះ​បោះឆ្នោត រៀបចំ​បញ្ជី​បោះឆ្នោត ការ​កំណត់​ថ្ងៃ​ឃោសនាបោះឆ្នោត ទោសពិន័យ​បុគ្គល​ណា​ដែល​ប្រមាថ​គណបក្សនយោបាយ​ជាដើម ដើម្បី​ឲ្យ​ច្បាប់​បោះឆ្នោត​ថ្មី​នេះ​ល្អ​ប្រសើរ ។​

VOD មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​ពី​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ។ តែ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​លោក ប៊ិន ឈិន ថ្លែង​បន្ទាប់ពី​ចប់​កិច្ចប្រជុំ​នៅ​វិមាន​រដ្ឋ​សភា​ថា ការលើកឡើង​របស់​សង្គម​ស៊ីវិល​ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ លោក​ថា​ទស្សន​មិន​ដូចគ្នា​ទាំងអស់​នោះ​ទេ ហេតុនេះ​ចាំ​ជជែក​បន្ថែម​នៅក្នុង​ថ្ងៃ​ធ្វើ​សិក្ខាសាលា​នា​សប្តាហ៍​ក្រោយ ។ លោក​ថា «​អាហ្នឹង​ខ្ញុំ​គិតថា​ជា​ទស្សនៈ​របស់​បុគ្គល​ទេតើ ឲ្យ​ខ្ញុំ​ទៅ​ប្រាប់​គេ​ថា សរសេរ​សុទ្ធតែ​ល្អ​ទាំងអស់​ខ្ញុំ​ក៏​មិន​ពេញចិត្ត​ខ្លួន​ខ្ញុំ​ដែរ ។ ខ្ញុំ​មិន​ដែរ​អួតថា​ខ្លួន​ខ្ញុំ ឬ​គណៈកម្មការ​ហ្នឹង​សរសេរ​ល្អឥតខ្ចោះ​ឯណា ។ ល្អឥតខ្ចោះ​ទៅរក​ឯណា នោះ​ជា​ទស្សនៈ​របស់​គាត់ ទាល់តែ​ធ្វើ​អញ្ចេះ​បានល្អ ឯ​ខ្ញុំ ខ្ញុំ​ថា​គណៈកម្មការ​ខ្ញុំ​ប៉ុណ្ណឹង​គួរសម​ហើយ ខ្ញុំ​មិន​ថា​ល្អឥតខ្ចោះ​ឯណា​» ។​

VOD មិនអាច​សុំ​ការបំភ្លឺ​ពី​ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួ​យ ប៊ុន​រឿន បានទេ​ដោយសារ​លោក​ជាប់រវល់​ប្រជុំ ។​

កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គ​.​ជ​.​ប ដែល​នឹង​បង្កើត​ថ្មី​នេះ មិន​ឯករាជ្យ ឬ​ល្អ​គ្រប់គ្រាន់​តាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ទេ បើ​ទោះជា​គណបក្ស​ប្រឆាំង ព្យាយាម​ទាមទារ​ចំណុច​ដែល​ម្ចាស់ឆ្នោត​ចង់បាន​ក៏​ដោយ​គឺ​មិន​អាច​ទៅរួច​ទេ ។ យ៉ាងនេះក្តី លោក​រំពឹង​ថា គ​.​ជ​.​ប ថ្មី​នឹង​ប្រសើរ​ឡើង​ជាង គ​.​ជ​.​ប ចាស់ ។ លោក​មានប្រសាសន៍ថា «​យើង​ទទួលស្គាល់ថា​វា​មិន​ល្អ វា​មិន​សុ​ក្រិត​បានទេ ប៉ុន្តែ​នេះ​ជា​ការប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ ក៏​ប៉ុន្តែ​នៅពេល ដូច​ដែល​ខ្ញុំ​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អញ្ចឹង​ថា យើង​មិន​អាច​បាន គ​.​ជ​.​ប ឯករាជ្យ​ទេ អព្យាក្រឹត​ទេ នៅពេល​នេះ​ទទួលស្គាល់​ថា មិន​អាច​បាន​ទេ ក៏​ប៉ុន្តែ​វា​ក៏​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់ ល្អ​ជាង​គណបក្ស​ប្រជាជន​សម្រេច​ម្នាក់ឯង​»​។​

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី ចរិយា យល់ថា គម្រោង​ធ្វើ​សិក្ខាសាលា​សុំ​យោបល់​បន្ថែម​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី នោះ គ្រាន់តែ​ធ្វើ​បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ ។ លោក​បន្តថា លោក​មិន​ជឿ​ថា​បក្ស​ទាំង​ពីរ​ទទួល​យក​សំណើ​កែសម្រួល​ចំណុច​សំខាន់ៗ​របស់​សង្គម​ស៊ីវិល​ដែល​នឹង​ស្នើ​ឡើង​នោះ​ទេ ។ លោក​បញ្ជាក់ថា «​ការសម្រេចចិត្ត​នេះ ជា​សម្រេចចិត្ត​ខាង​នយោបាយ យើង​មិន​អាច​យកមក​ធ្វើ​ជា​លក្ខណៈ​រូបភាព​ផ្តល់​មតិ​យោបល់​បានទេ ដោយសារ​នេះ​ជា​ការចាប់ផ្តើម​មួយ​ថ្មី​ទៀត ហើយ​ជា​ការដោះស្រាយ​ខាង​នយោបាយ​ច្រើន​ជាង​ការប្រមូល​មតិយោបល់​ដោះស្រាយ​ជា​សាធារណៈ​»។​

សូមជម្រាបថា សេចក្តីព្រាង​សេចក្តីស្នើច្បាប់​បឋម​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​មាន​ចំនួន​១២​ជំពូក និង​១៧០​មាត្រា ត្រូវបាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​នៃ​បក្ស​ទាំង​ពីរ​បញ្ចប់​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ចន្ទ​ទី​២ ខែ​មីនា ម្សិលមិញ​នៅ​វិមាន​រដ្ឋ​សភា ។ សេក្តីព្រាង​សេចក្តីស្នើច្បាប់ គ​.​ជ​.​ប ថ្មី​នេះ​នឹង​យក​ទៅ​ជជែក​បន្ថែម​នៅក្នុង​សិក្ខាសាលា​ជាមួយ​សង្គម​ស៊ីវិល​នៅ​សប្តាហ៍​ក្រោយ ដើម្បី​សុំ​យោបល់​កែសម្រួល​បន្ថែម​លើ​ច្បាប់​បោះឆ្នោត​ថ្មី​នេះ ៕ 


Free counters!

All Rights Reserved.

Scroll