17822 17th St, Suite 110, Tustin, CA 92780
Tel : (562) 810-4162, (626) 244-1183
  • HOME
  • RADIO
  • NEWSPAPER
  • NEWS
    • NATIONAL NEWS
    • INTERNATIONAL NEWS
  • KNOWLEDGE
    • HEALTH AND LOVE
  • ABOUT US
  • ការផ្សាយពាណិជ្ជកម្មនៅលើកាសែត ឬនៅលើវេបសាយ Khmer Post នឹងធ្វើឲ្យមុខជំនួញរបស់លោកអ្នកទទួលបានជោគជ័យ និង ភាពរីកចម្រើន !

    បើមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងតាមរយៈ :  P.O Box 4073, Long Beach CA 90804, 4Tel: (562) 810-4162 Jamie Meach / (626) 244-1183 Dara Long 4Email: info@thekhmerposts.com or jamiemeach09@gmail.com, 4 Web site: www.thekhmerposts.com

ស​ង្គម​ស៊ី​វិល​ថ្កោល​ទោស​គ​ណ​បក្ស​ន​យោ​បាយ​ប​ញ្ចូល​មន្ដ្រី​តុលាការ​ និង​កង​ប្រ​ដាប់​អា​វុធ​ក្នុង​ជួរ​បក្ស​​ ស​ង្គម​ស៊ី​វិល​ថ្កោល​ទោស​គ​ណ​បក្ស​ន​យោ​បាយ​ប​ញ្ចូល​មន្ដ្រី​តុលាការ​ និង​កង​ប្រ​ដាប់​អា​វុធ​ក្នុង​ជួរ​បក្ស​​

Public Date: February 26, 2015

ដោយ៖​ ឡេង ចាន់រតនា និងស៊ុន ណារិន

បណ្ដាញ​​អង្គ​ការ​ស​ង្គម​ស៊ី​វិ​លប្រមាណ​១៧​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​ថ្កោល​ទោស​ចំ​ពោះ​គ​ណ​បក្ស​ន​យោ​បាយ​ដែល​ប​ញ្ចូល​មន្ដ្រី​តុលា​ការ​ និង​កង​ក​ម្លាំង​ប្រ​ដាប់​អា​វុធ​ទៅ​ក្នុង​ជួរ​គ​ណ​បក្ស​ន​យោ​បាយ​របស់​ខ្លួន ​ដោយ​ចាត់​ទុក​ថា​នេះ​​ការ​រំ​លោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ​ នី​តិ​រដ្ឋ​ គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ​ ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្ដិ​ធម៌។

 

អង្គការ​ទាំង​១៧​នោះ​មាន​ដូច​ជា​អង្គការ​​ខុមហ្រ្វែល និចហ្វិច លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង​សមាគមអាដហុក​ជាដើម។​

​សេចក្ដី​ថ្លែងរួមរបស់​ក្រុមអង្គ​ការ​ស​ង្គម​ស៊ី​វិល​​​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​មន្ដ្រី​តុ​លា​ការ​មួយ​ចំ​នួន​ និង​មន្ដ្រី​ក្នុង​តំ​ណែងមួយ​​នៃ​កង​ក​ម្លំាង​ប្រ​ដាប់​អា​វុធ​ចំ​នួន​​៨០រូប​ក្នុង​ជួរ​យោ​ធា​ ន​គរ​បាល​ និង​កង​រាជ​អា​វុធ​ហត្ថ​ ត្រូវ​បាន​បាន​ដាក់​បញ្ចូល​ក្នុង​ស​មា​ជិក​ថ្មី​ក្នុង​គ​ណៈ​កម្ម​ការ​ក​ណ្ដាល​នៃ​គ​ណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​នៅ​ក្នុង​​មហាសន្និបាត​វិ​សាម​ញ្ញ។ សេចក្តីថ្លែង​ការណ៍​បញ្ជាក់​ថា​នេះ​មាន​ន័យ​ថាស​មា​ជិក​គ​ណៈ​កម្មា​ធិ​ការក​ណ្ដាល​ក្លាយ​ជា​អ្នក​ន​យោ​បាយ​ ឬ​មន្ដ្រី​ន​យោ​បាយ​របស់​គ​ណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ដោយ​ពួក​គេ​មាន​កា​ត​ព្វ​កិច្ច​ធ្វើ​ស​កម្ម​ភាព​បម្រើ​ផល​ប្រ​យោជន៍​ឲ្យ​គ​ណ​បក្ស​របស់​ខ្លួន​។

នៅ​ក្នុង​សេចក្ដី​ថ្លែងរួមដ​ដែល​ឲ្យ​ដឹង​ទៀត​ថា​ការ​បញ្ចូល​មន្ដ្រី​តុលា​ការ​ និង​កង​ក​ម្លំាង​ប្រ​ដាប់​អា​វុធ​ក្នុង​គ​ណ​​បក្ស​ន​យោ​បាយ​ជា​ការ​រំ​លោភ​លើ​ប្បាប់​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​១២៨ដែល​ចែង​ថា​«តុ​លា​ការ​ជា​អំ​ណាច​ឯក​រាជ្យ» និង​គោល​ការ​ណ៍​ប្រ​ជា​ធិ​ប​តេយ្យ​សេ​រី​ព​ហុ​បក្ស ដែល​​ចែង​ក្នុ​ង​មាត្រា​៥១​ថ្មី ​ជា​ពិ​សេស​ច្បាប់​​ស្ដី​ពី​​គ​ណ​បក្ស​ន​យោ​​បាយ​មា​ត្រា​១៥​ដែល​ចែង​ថា​«….មន្ដ្រី​តុលា​ការ​កង​យោ​ធ​ពល​ខេម​រ​ភូមិន្ទ និង​កង​ក​ម្លាំ​ង​ន​គរ​បាល​ជាតិ​អា​ច​ចូល​រួម​ជា​ស​មា​ជិក​គ​ណបក្ស​ន​យោ​បាយ​នា​នា​បាន​ តែ​មិន​ត្រូ​វ​ធ្វើ​ស​កម្ម​ភាព​គាំ​ទ្រ​ ឬ​ប្រ​ឆាំង​គ​ណៈ​បក្ស​ន​យោ​បាយ​ណា​មួយ​ឡើយ​….» ។ ​ច្បាប់​​ស្ដី​ពី​​គ​ណ​បក្ស​ន​យោ​​បាយ​បញ្ជាក់​ថា​«គ​ណ​បក្ស​ន​យោ​បាយ​មិន​ត្រូវ​បាន​រៀប​ចំ​រ​ច​នា​ស​ម្ព័ន្ធ​ចាត់​តាំង​នៅ​ក្នុង​ស្ថា​ប័ន​តុ​លា​ការ​ កង​យោ​ធ​ពល​ខេរ​ភូមិន្ទ​ និង​កង​​ក​ម្លាំង​ន​គរ​បាល​ជាតិ​» ។

​សេច​ក្ដី​ថ្លែង​ការណ៍បាន​ដកស្រង់​សម្តី​របស់​ប្រ​ធាន​ស​មា​គម​អាដ​ហុក ​លោក​ ធន​ សា​រាយ​ ​ ថា«ដើម្បី​ប្រ​យោ​ជន៍​ជាតិ​ នី​តិ​រដ្ឋ​ យុត្ដិ​ធម៌ត្រឹម​ត្រូវ​គ​ណៈ​ន​យោ​បាយ​ត្រូវ​ដក​មន្ដ្រី​តុ​លាការ​ កង​យោ​ធ​ពល​ខេរ​ភូមិ​ន្ទ​ និង​ន​គ​រ​បាល​ជាតិ​ទាំ​ង​នោះ​ពី​ជួរ​ដឹក​នំា​គ​ណបក្ស​ ។ មន្ដ្រី​តុលា​ការ​ និង​ក​ង​ក​ម្លំាង​ទាំង​នោះ​ត្រូវ​តែ​ជា​មន្ដ្រី​ក្នុង​តំ​ណែង​ដែល​មាន​វិ​ជ្ជា​ជី​វៈមិន​ប្រ​កាន់​បក្ស​ និង​ត្រូវ​តែ​ជា​មន្ដ្រី​ និង​កង​ក​ម្លំាង​របស់​ជាតិ​»។ លោក​បន្ត​ថា​«ម្ចាស់​ឆ្នោត​ត្រូវ​ពិ​និត្យ​ទៅ​លើ​ចំ​ណុច​ជា​សំ​ខាន់​ថា​តើ​គ​ណបក្ស​ណា​មួយ​នៅ​តែ​បន្ដ​​និង​ដាក់​បញ្ចូល​មន្ដ្រី​តុ​លាការ​ កង​យោ​ធ​ពល​ខេរ​ភូមិន្ទ​ និង​ន​គរ​បាល​ជាតិ​ទៅ​ក្នុង​ការ​ដឹក​នាំ​ធ្វើ​ស​កម្ម​ភាពប​ម្រើ​គ​ណ​បក្ស​នោះ​មក​ធ្វើ​ជា​ល​ក្ខណៈ​វិ​និ​ច្ឆ័យ​ដ៏​សំ​ខាន់​បំ​ផុត​ស​ម្រាប់​ធ្វើ​ការ​ស​ម្រេច​ចិត្ដ​ខាង​ន​យោ​បាយ​ក្នុង​ការ​បោះ​ឆ្នោត​គំា​ទ្រ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ឆ្នំា​២០១៧ និង​២០១៨​ខាង​មុខ» ។

ទោះ​ជា​យ៉ាង​ណា​ ​សេច​ក្ដី​ថ្លែង​ការ​ណ៍ក៏​បាន​​ប​ញ្ជាក់​ថា​ការ​ដាក់​ប​ញ្ចូលមន្ដ្រី​តុ​លា​ការ​ និង​កង​ក​ម្លំាង​ប្រ​ដាប់​អា​វុធ ​មិន​អ​នុ​វត្ដស្រប​តាម​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ដំ​ណោះ​ស្រាយ​ន​យោ​បាយ​រ​វាង​រ​វាង​គ​ណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ និង​គ​ណ​បក្ស​ស​ង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្ដដា​ ឆ្នំា​២០១៤។

​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថាកម្លាំងប្រដាប់អាវុធជា​ឧបករណ៍​ផ្តាច់មុខសម្រាប់​បំរើ​ឲ្យ​រាជរដ្ឋាភិបាល ហើយ​បើ​មាន​ចលនា​ណាមួយ​ក្រោយ​ការបោះឆ្នោតឈាន​ដល់​ការឡោមព័ទ្ធ​ស្ថាប័ន​ជាតិ​សំខាន់ៗ ដូចជា​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួង​ការពារជាតិ​ជា​ដើម​នោះ រដ្ឋាភិបាល​នឹង​ប្រើ​សិទ្ធិ​ក្នុង​រដ្ឋធម្មនុញ្ញ​ចេញ​បញ្ជា​ទប់ស្កាត់​ករណីនេះ​។ លោក​មានប្រសាសន៍ថា«​កងទ័ព​ត្រូវ​ចាំ កម្លាំងប្រដាប់អាវុធ​ត្រូវ រដ្ឋបាល​ស៊ីវិល​ត្រូវ​ចាំ លោក​ឯង​អាច​អព្យាក្រិត​ជាមួយ​បក្ស​នយោបាយ​បាន ប៉ុន្តែ​លោក​ឯង​អត់​មាន​អព្យាក្រិ​តរវាង​កម្លាំងប្រដាប់អាវុ​ធ រដ្ឋបាល​ស៊ីវិល ជាមួយ​នឹង​​រដ្ឋ​ទេ រដ្ឋបាល​ស៊ីវិល រវាង​បក្សនយោបាយ​ជាមួយ​នឹង​រដ្ឋ​ទេ លោក​ឯង​ជា​ឧបករណ៍​ការពារ​រដ្ឋ ការពារ​រដ្ឋធម្មនុញ្ញ ហើយ​អ្នក​ណា​បញ្ជា​លើ​កម្លាំង​គឺ​រាជរដ្ឋាភិបាល អញ្ចឹង​សូម​ឲ្យ​ចាំ​ណា ហើយ​ឥឡូវ​ប្រទេស​បដិវត្តន៍​... កំពុង​ងាប់​ហើយ ងាប់​មួយ​ម្តងៗ ឬក៏​បើ​វា​មិន​ងាប់​ទេ​ក៏​គង់តែ​រពើតរពើងៗ លី​ប៊ីយ៉ា​ង​ម៉េច​ហើយ សួរ​មើល​លី​ប៊ី អេ​ហ្ស៊ី​ប​យ៉ាងម៉េច​ហើយ ទុយ​ណេ​ស៊ី​គ្រាន់បើ​ជាង​គេ​បន្តិច បើ​អេ​ហ្ស៊ី​ប​យោធា​កាន់​ហ្ម​ង ក្រៅពី​ការបង្ក្រាប​ហើយ​ចាប់​អា​បក្ស​ធ្វើ​នេះ​គេ​ហ្នឹង​កាត់ទោស​ប្រហារជីវិត​ហ្មង​»​។​

ប្រធាន​ក្រុមការងារ​កំណែ​ទម្រង់កា​រ​បោះឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ប៊ិន ឈិន ធ្លាប់​មាន​ប្រសាសន៍ថា​នៅក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាត្រា​១៥ គ្រាន់តែ​ហាម​មិន​ឲ្យ​កង​ប្រដាប់អាវុធ យោធា នគរបាល​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​។ តែ​លោក​ថាកង​ប្រដាប់អាវុធ​ដែល​ដាក់​បញ្ចូល​នៅ​ក្នុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មីគ្រាន់តែ​ជា​ថ្នាក់ដឹកនាំ​របស់​គណបក្សប៉ុណ្ណោះ​។ ​

គួរ​រំឮកថា​ កាលពី​ថ្ងៃ​ទី​០១ ​ខែ​កុម្ភៈ  ឆ្នាំ​២០១៥ មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានសម្រេច​បន្ថែម​សមាជិក​ថ្មី​៣០៦​រូប  បន្ថែម​លើ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ដែល​មាន​ជាង​​២៦០​រូប ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែងនិង​ធានា​ប្រសិទ្ធភាព​ការងារ​។ ក្នុងចំណោម​៣០៦​រូបនោះ​មាន​កង​ប្រដាប់អាវុធ​យ៉ាងតិច​៨០​រូប ដែល​ត្រូវបាន​ដាក់បញ្ចូល​រួមមាន លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ  និង​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ការបង្ក្រាប​ ក្រុមបាតុកម្ម​កន្លងមក និង​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ។ លោក ហ៊ុយ ពិសិដ្ឋ ជា​អតីត​មេបញ្ជាការ​និង​លោក ហ៊ីង ប៊ុន​ហៀ​ង ជា​មេបញ្ជាការ​អង្គរក្ស លោក ហ៊ុន សែន  លោក ម៉ក់ ជី​តូ ទើប​ឡើង​ជា​អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក គៀត ច័ន្ទ​ថា​រិទ្ធ ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ។ លោក ទា វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ និង​លោក ស្រី ឌឹ​ក ជា​មេបញ្ជាការ​ប្រចាំ​ភូមិភាគ​៤​តំបន់​ប្រាសាទ​ព្រះវិហារ​ជាដើម ៕


Free counters!

All Rights Reserved.

Scroll